ថ្នាំលេខ 1 ដែលត្រូវ​បានណែនាំដោយវេជ្ជបណ្ឌិត និងជាថ្នាំមិនត្រូវការវេជ្ជបញ្ជា សម្រាប់ព្យាបាលរោគសញ្ញានៃជំងឺខ្សោយ​សរសៃវ៉ែន​​រ៉ាំរ៉ៃ និងជំងឺឫសដូងបាត 1

ព័ត៌មានសុវត្ថិភាព៖

Daflon 1000mg ព័ត៌មានសុវត្ថិភាព៖

Daflon 1000: Micronized purified flavonoid fraction​ 1000 mg, diosmin 900 mg និង flavonoids 100 mg (ដែលបង្ហាញជា hesperidine)។ គុណភាពព្យាបាល៖ រោគសញ្ញានៃជំងឺសរសៃវ៉ែនរ៉ាំរ៉ៃនៅជើងដូចជា មានអារម្មណ៍ធ្ងន់ជើង ឈឺជើង រមួលក្រពើពេលយប់។ ព្យាបាលជំងឺឫសដូងបាតស្រួចស្រាវ។ កម្រិត និងរបៀបប្រើ៖ ជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ៖ 1000mg ក្នុង 1 ថ្ងៃ ។ ជំងឺឫសដូងបាតស្រួចស្រាវ៖ កម្រិតប្រើអាចដល់ 3000mg ក្នុង 1 ថ្ងៃ។

ហាមប្រើ៖* មានប្រតិកម្មជាមួយសារធាតុសកម្ម ឬសារធាតុផ្សំបន្ថែម។ ការប្រុងប្រយ័ត្ន៖* ការប្រើថ្នាំនេះសម្រាប់ព្យាបាលរោគសញ្ញានៃជំងឺឫសដូងបាតរុំារ៉ៃ មិនរារំាងការព្យាបាលបញ្ហានៅទ្វារធំ​ផ្សេងទៀតនោះទេ។ បើរោគសញ្ញាមិនបានធូរស្រាលរហ័សទេ គួរតែពិនិត្យទ្វារធំ និងពិនិត្យមើលការព្យាបាលឡើងវិញ។ សារធាតុបន្ថែម៖ គ្មានជាតិសូដ្យូម។ អន្តរប្រតិកម្ម ការមានកូន ស្រី្តមានផ្ទៃពោះ/ការបំបៅដោះ* ហាមប្រើថ្នាំនេះ។ ការបើកបរ & ការប្រើប្រាស់ម៉ាស៊ីន* ផលរំខាន*

ផលរំខានទូទៅ៖ រាគ ពិបាករំលាយអាហារ ចង់ក្អួត ក្អួតចង្អោរ។ កម្រ៖ វិលមុខ ឈឺក្បាល ល្ហិតល្ហៃ កន្ទួលរមាស់ រមាស់ កន្ទាលត្រអាក។ មិនទូទៅ៖ រលាកពោះវៀនធំ។ មិនដឹងពីភាពញឹកញាប់​៖ ឈឺពោះ ហើមមុខ បបូរមាត់​ និងត្របកភ្នែក។ ហើមមុខខ្លាំង។ ប្រើលើសកម្រិត* លក្ខណៈសម្បត្តិ* ការពារសរសៃឈាម និងពង្រឹងសរសៃឈាម​។ Daflon 1000 មានសកម្មភាពលើសរសៃឈាមដែលបញ្ជូនឈាមឈាមត្រលប់ទៅវិញ៖ វាកាត់បន្ថយ venous distensibility និង venous stasis។ ក្នុងសរសៃឈាមតូចៗ វាធ្វើឱ្យ capillary permeability ធម្មតាឡើងវិញ និងពង្រឹង capillary resistance។ ការបង្ហាញ* LES LABORATOIRES SERVIER, 50 rue Carnot, 92284 Suresnes cedex France. www.servier.com *សម្រាប់ព័ត៌មានលម្អិត សូមមើល Summary of Product Characteristics សម្រាប់ប្រទេសអ្នក។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថតាមរយៈលេខទូរស័ព្ទ 012 673 268/089 498 883 ឬអ៊ីម៉ែល pv.center@ezecom.com.kh ឬវេបសាយ www.ddfcambodia.com (មានទម្រង់សម្រាប់បំពេញរបាយការណ៍) និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន 023 218 705។​ បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថមានបិទលតាប័ត្របញ្ជាក់លេខបញ្ជិកា CAM N08121P-18 នៅតាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា logo ពីក្រសួងសុខាភិបាល។

References:

1. IQVIA Daflon sales data MAT Q2 2021.

2024