បញ្ឈប់ ធ្វើឲ្យធូរស្រាល និងបង្ការជាមួយ Daflon
Daflon ជាថ្នាំគ្រាប់ដែលមានប្រសិទ្ធភាពបន្ថយ និងជួយឲ្យធូរស្រាលពីរោគសញ្ញាឫសដូងបាត 1
តើជំងឺឫសដូងបាតជាអ្វី?
ជំងឺឫសដូងបាត គឺជាចង្កោមនៃសរសៃវ៉ែនដែលហើមនៅក្នុងរន្ធគូថ និងចុងពោះវៀនធំផ្នែកខាងក្រោម ដែលស្រដៀងនឹងសរសៃឈាមឡើងប៉ោងនៅជើង.. 2
វាជាលទ្ធផលនៃការកើនឡើងសម្ពាធលើសរសៃឈាមនៅទ្វារធំរបស់អ្នក ហើយអាចវិវត្តនៅខាងក្នុងចុងក្រសាលគូថ (ឫសដូងបាតខាងក្នុង) ឬនៅក្រោមស្បែកជុំវិញទ្វារធំ (ឫសដូងបាតខាងក្រៅ) ដែលជារឿយៗនាំឱ្យមានភាពមិនស្រួលក្នុងរន្ធគូថ ហូរឈាម រមាស់ ឬឈឺចាប់។
តើជំងឺឫសដូងបាតមានលក្ខណៈដូចម្ដេច?
តើអ្នកមានជំងឺឫសដូងបាតដែរឬទេ?
ជំងឺឫសដូងបាត មានរោគសញ្ញាច្រើន និងខុសៗគ្នា។ ជាធម្មតា ការហើមសរសៃឫសដូងបាតនាំឱ្យអ្នកជំងឺមានភាពមិនស្រួល និងរមាស់ទ្វារធំ ហើយអ្នកអាចមានអារម្មណ៍ថាមានអ្វីប៉ោងៗនៅទ្វារធំ មានហូរទឹករងៃ ឡើងក្រហម និងរលាកនៅរន្ធទ្វារធំ ឬឃើញមានឈាមនៅពេលបត់ជើងធំ។ បើអ្នកមានរោគសញ្ញាទាំងនេះជាលើកដំបូង (ឬបើអ្នកមានរោគសញ្ញាលើសពីពីរ-បីថ្ងៃ) អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីបញ្ជាក់ថាអ្នកគ្មានបញ្ហាផ្សេង ជាជាងការព្យាបាលដោយខ្លួនឯងភ្លាមៗ។
មានរោគសញ្ញាទាំងនេះ?
Daflon ជាថ្នាំគ្រាប់ដែលព្យាបាលចំមូលហេតុនៃជំងឺឫសដូងបាត ដែលជួយឲ្យអ្នកជំងឺធូរស្បើយបានឆាប់រហ័ស និងការពាររោគសញ្ញាមិនឱ្យលាប់ឡើងវិញ។
សូមព្យាបាលរោគសញ្ញារបស់អ្នកឱ្យបានឆាប់រហ័ស
រោគសញ្ញានៃជំងឺឫសដូងបាតអាចចាប់ផ្តើមស្រាល ហើយជាញឹកញាប់អាចបាត់ទៅវិញដោយឯកឯង ប៉ុន្តែវាមិនតែងតែបែបនេះជានិច្ចទេ។ សូមស្វែងយល់ពីអត្ថប្រយោជន៍នៃការព្យាបាល និងការបង្ការរោគសញ្ញាជំងឺឫសដូងបាត។ 2
ជំងឺឫសដូងបាតខាងក្រៅ គឺជាអ្វីដែលមនុស្សភាគច្រើនគិតដល់ ពេលពួកគេគិតពីជំងឺឫសដូងបាត។ ជំងឺឫសដូងបាតទាំងពីរប្រភេទនេះ គឺមិនខុសគ្នាត្រង់តែទីតាំងប៉ុណ្ណោះទេ ភាពមិនស្រួលក៏ខុសគ្នាគួរឱ្យកត់សម្គាល់។ ជំងឺឫសដូងបាតខាងក្រៅ កើតឡើងនៅផ្នែកខាងក្រៅនៃរន្ធទ្វារធំ ត្រង់កន្លែងដែលមានចុងសរសៃប្រសាទ (nerve) ច្រើន ដូច្នេះអាចរមាស់ និងឈឺចាប់ខ្លាំង។
ជំងឺឫសដូងបាតខាងក្នុង កើតនៅខាងក្នុងរន្ធទ្វារធំ ហើយជាធម្មតាមិនអាចមើលឃើញទេ។ វាអាចបាត់ទៅវិញដោយមិនបាច់ព្យាបាល ប៉ុន្តែម្តងម្កាលវានឹងហើម និងមានលៀនចេញពីរន្ធទ្វារធំ។ ជំងឺឫសដូងបាតដែលលៀនចេញ ជាជំងឺឫសដូងបាតខាងក្នុងដែលលៀនចេញពីរន្ធទ្វារធំ។ ជំងឺឫសដូងបាតខាងក្នុងមានច្រើនកម្រិត ដោយផ្អែកលើការលៀនចេញ ដែលបញ្ជាក់ភាពធ្ងន់ធ្ងររបស់វា៖
កម្រិតទី 1
ឃើញមានហូរឈាមដោយការឆ្លុះមើលចុងពោះវៀនធំ (proctoscopy) គ្មានការលៀនចេញទេ
ស្វែងយល់បន្ថែម
កម្រិតទី 1
អាចមានហូរឈាម ភាពមិនស្រួល និងរមាស់ និងដូចទល់ៗនៅពេលខំប្រឹងបត់ជើង ប៉ុន្តែមិនមានការលៀនចេញទេ។ ទោះជាយ៉ាងណា ជាការចាំបាច់ដែលអ្នកត្រូវព្យាបាលតាំងពីដំណាក់កាលដំបូងនេះ ដើម្បីចៀសវាងរោគសញ្ញាដែលកាន់តែធ្ងន់ធ្ងរទៅៗ។
Close
កម្រិតទី 2
ហូរឈាម មានការលៀនដល់គែមរន្ធទ្វារធំនៅពេលប្រឹងបត់ជើង ហើយចូលវិញដោយឯកឯងនៅពេលឈប់ប្រឹង
ស្វែងយល់បន្ថែម
កម្រិតទី 2
បើគ្មានការព្យាបាល ស្ថានភាពអ្នកអាចកាន់តែធ្ងន់ធ្ងរ ដែលនាំឱ្យឈឺនៅពេលបត់ជើង ហូរឈាម និងអាចលៀនចេញនៅពេលប្រឹងបត់ជើង ប៉ុន្តែលិបចូលទៅវិញពេលឈប់ប្រឹង។
Close
កម្រិតទី 3
ហូរឈាម មានលៀនចេញមកក្រៅ តែមិនចូលវិញដោយឯកឯងទេ ត្រូវប្រើដៃរុញចូលវិញ
ស្វែងយល់បន្ថែម
កម្រិតទី 3
ពេលជំងឺឫសដូងបាតឈានទៅដល់កម្រិតទី 3 ការហូរឈាមកាន់តែញឹក។ សរសៃឫសដូងបាតអាចលៀនមកក្រៅដោយសារការប្រឹង ហើយចាំបាច់ត្រូវប្រើដៃរុញចូលទៅវិញ។ អ្នកអាចរុញវាដោយខ្លួនឯង។ បើមាន thrombosis (កំណកឈាមនៅក្នុងសរសៃវ៉ែន) អ្នកអាចឈឺចាប់ខ្លាំង។
Close
កម្រិតទី 4
មានលៀនចេញមកក្រៅជាប់រហូត និងមិនអាចរុញចូលវិញទេ ហូរឈាម ហូរទឹករងៃ
ស្វែងយល់បន្ថែម
កម្រិតទី 4
ជាដំណាក់កាលធ្ងន់ធ្ងរបំផុត។ អ្នកនឹងមានឫសដូងបាតដែលលៀនមកក្រៅជាប់រហូត ដែលអ្នកមិនអាចរុញចូលដោយខ្លួនឯង ឈឺចាប់ខ្លាំង និងមានសញ្ញា និងរោគសញ្ញាផ្សេងទៀត។ ការវះកាត់បន្ថែមលើការព្យាបាលដោយថ្នាំពង្រឹងសរសៃវ៉ែនដូចជា Daflon ជាការចាំបាច់។
Close
រោគសញ្ញាសំខាន់ៗនៃជំងឺឫសដូងបាតដែលអាចកើតមាននៅគ្រប់កម្រិតមាន ការហូរឈាម ឈឺចាប់ រមាស់ និងភាពមិនស្រួលនៅទ្វារធំ។
កត្តាហានិភ័យដែលអ្នកអាចគ្រប់គ្រង 4
ភាពអសកម្ម
ការទល់លាមក
ការលើកធ្ងន់
ទម្លាប់នៅពេលបត់ជើងធំ
កត្តាហានិភ័យដែលអ្នកមិនអាចគ្រប់គ្រង 4
អាយុ
ការមានផ្ទៃពោះ
ហ្សែន (តំណពូជ)
តើកត្តាហានិភ័យនៃជំងឺឫសដូងបាតមានអ្វីខ្លះ?
ជំងឺឫសដូងបាតអាចកើតមានលើមនុស្សពីគ្រប់មជ្ឈដ្ឋានក្នុងដំណាក់កាលផ្សេងៗនៃជីវិត។ កត្តាហានិភ័យចម្បងសម្រាប់ជំងឺឫសដូងបាតរួមមាន ការទល់លាមករ៉ាំរ៉ៃ ភាពធាត់ អាយុកាន់តែច្រើន ឬការមានផ្ទៃពោះ។ ប៉ុន្តែមានកត្តាហានិភ័យមួយចំនួន ដែលអ្នកអាចចាត់វិធានការដើម្បីផ្លាស់ប្តូរបាន។
ការបង្ការជំងឺឫសដូងបាត
ការផ្លាស់ប្ដូររបៀបរស់នៅ អាចជួយបញ្ចៀសសម្ពាធដែលលើស ដែលបណ្តាលឱ្យកើតជំងឺឫសដូងបាត។ សូមធ្វើតាមដំបូន្មានទាំងនេះនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ដើម្បីជួយការពារមិនឱ្យមានជំងឺឫសដូងបាត និងការកើតម្តងហើយម្តងទៀត។ 2
ពិសាអាហារដែលមានជាតិកាកសរសៃខ្ពស់ (fiber)
ព្យាយាមបន្ថែមអាហារដែលមានជាតិកាកសរសៃខ្ពស់ក្នុងរបបអាហារអ្នក ដូចជាផ្លែឈើ បន្លែ អង្ករសម្រូប។ អាហារទាំងនេះនឹងធ្វើឱ្យលាមកអ្នកទន់ និងចៀសវាងការទល់លាមក (ដែលអាចនាំឱ្យមានការប្រឹង និងនាំឱ្យកើតជំងឺឫសដូងបាត)។
ហាត់ប្រាណ
ការហាត់ប្រាណទៀងទាត់នឹងជួយឲ្យសាច់ដុំសម្រាក និងបង្កើនលំហូរឈាមដែលជួយឲ្យការព្យាបាលកាន់តែប្រសើរ។
ពិសាជាតិទឹកឱ្យបានច្រើន
ការពិសាជាតិទឹកឱ្យបានច្រើន នឹងជួយឱ្យលាមកអ្នកទន់ និងអាចបន្ទោរបង់បានស្រួល។
ទៅបត់ជើងធំ នៅពេលដែលអ្នកឈឺ
បើអ្នកពន្យាពេលទៅបត់ជើងធំ លាមកអ្នកអាចស្ងួត និងកាន់តែរឹងដែលនាំឲ្យពិបាកបត់ជើង។
សាកល្បងអាហារបំប៉នមានជាតិកាកសរសៃ
អាហារបំប៉នមានជាតិកាកសរសៃអាចជួយធានាថា អ្នកទទួលបានជាតិកាកសរសៃគ្រប់គ្រាន់ បើអ្នកពិបាកនឹងពិសាជាតិកាកសរសៃឲ្យបានគ្រប់គ្រាន់ពីអាហារ។
ចៀសវាងអង្គុយយូរពេក
ការអង្គុយយូរពេក ជាពិសេសនៅលើបង្គន់អាចបង្កើនសម្ពាធទៅលើសរសៃវ៉ែននៅជុំវិញរន្ធទ្វារធំ ដែលធ្វើឱ្យងាយនឹងកើតឫសដូងបាត។
កុំប្រឹងខ្លាំងពេកពេលបត់ជើងធំ
ការប្រឹងនៅពេលបត់ជើងធំ អាចបង្កើនសម្ពាធបន្ថែមទៅលើសរសៃឈាម និងធ្វើឱ្យកន្លែងដែលមានបញ្ហាកាន់តែធ្ងន់ធ្ងរ។
បន្ថែមពីលើការកែប្រែរបៀបរស់នៅ មានថ្នាំព្យាបាលជាច្រើនដើម្បីបន្ថយរោគសញ្ញានៃជំងឺឫសដូងបាតរួមមានជែល ក្រែមលាប និងថ្នាំសុល។ ខុសពី Daflon ថ្នាំទាំងនេះមិនមានរបៀបប្រើដែលងាយស្រួល និងគ្មានសកម្មភាពចំឫសគល់នៃបញ្ហា គឺសរសៃវ៉ែនដែលរលាក។
សំណួរដែលសួរញឹកញាប់
សំណួរ៖ តើខ្ញុំត្រូវការវេជ្ជបញ្ជាដើម្បីទិញ Daflon 1000 ទេ?
ចម្លើយ៖ អត់ទេ។ Daflon 1000 ជាថ្នាំដែលមិនត្រូវការវេជ្ជបញ្ជា (Over-the-counter medicine)។ អ្នកអាចរកទិញ Daflon 1000 នៅតាមឱសថស្ថាននានានៅទូទាំងប្រទេស។
សំណួរ៖ តើ Daflon ប្រើសម្រាប់ធ្វើអ្វី?
Daflon ជាថ្នាំគ្រាប់ ដែលជួយកាត់បន្ថយសញ្ញា និងរោគសញ្ញាទាក់ទងនឹងជំងឺឫសដូងបាត ដូចជាហូរឈាម ហូរទឹករងៃនៅទ្វារធំ ឈឺចាប់ រលាក រមាស់ ក្រហម (erythema) ភាពមិនស្រួល មានអារម្មណ៍ថាចង់បត់ជើងធំ និងហើម (edema)។
សំណួរ៖ តើខ្ញុំត្រូវប្រើ Daflon បែបណាឱ្យបានត្រឹមត្រូវសម្រាប់ព្យាបាលជំងឺឫសដូងបាត?
ចម្លើយ៖ អ្នកត្រូវប្រើថ្នាំ Daflon 1000 mg 3 គ្រាប់ក្នុងមួយថ្ងៃ រយៈពេល 4 ថ្ងៃដំបូង បន្ទាប់មក 2 គ្រាប់ក្នុងមួយថ្ងៃ រយៈពេល 3 ថ្ងៃដើម្បីជួយបន្ថយរោគសញ្ញាឫសដូងបាតនៅដំណាក់ស្រួចស្រាវ។ បន្ទាប់ពីនេះ ត្រូវប្រើ Daflon 1000 mg 1 គ្រាប់ក្នុងមួយថ្ងៃ រយៈពេល 2 ខែដើម្បីជួយបញ្ចៀសការលាប់ឡើងវិញ។ សម្រាប់ការប្រើលើសពី 2 ខែ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត។
សំណួ៖ តើខ្ញុំគួរប្រើថ្នាំ Daflon រយៈពេលប៉ុន្មាន?
ចម្លើយ៖ អ្នកគួរតែបន្តលេបថ្នាំ Daflon 1000 mg មួយគ្រាប់ ក្នុងមួយថ្ងៃ រយៈពេលពីរខែ បន្ទាប់ពីការព្យាបាលដំណាក់កាលស្រួចស្រាវ ដើម្បីជួយបញ្ចៀសការលាប់ឡើងវិញ។
សំណួរ៖ ខ្ញុំលេបថ្នាំច្រើនមុខ តើខ្ញុំអាចលេបថ្នាំ Daflon ជាមួយថ្នាំផ្សេងទៀតបានទេ?
ចម្លើយ៖ អ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ហើយពិភាក្សាថាតើ Daflon មានសុវត្ថិភាពក្នុងការប្រើជាមួយថ្នាំផ្សេងទៀតរបស់អ្នកឬទេ។
សំណួរ៖ តើ Daflon ជាអ្វី?
ចម្លើយ៖ សារធាតុផ្សំសកម្មរបស់ Daflon ជា micronized purified flavonoid fraction (MPFF)។ វាត្រូវបានផ្សំឡើងដោយ citrus bioflavonoids ដែលមាន diosmin 90% និង flavonoids ផ្សេងទៀត 10% ដែលបង្ហាញជា hesperidin។
សំណួរ៖ តើ micronized មានន័យដូចម្តេច?
ចម្លើយ៖ Micronized មានន័យថា សារធាតុផ្សំត្រូវបានបំបែកទៅជាគ្រាប់ល្អិតតូចៗ ដើម្បីជួយឲ្យការស្រូបចូលរបស់សារធាតុនេះកាន់តែមានប្រសិទ្ធភាព។
សំណួរ៖ តើការប្រើ Daflon អាចមានផលរំខានអ្វីខ្លះ?
ចម្លើយ៖ Daflon មិនសូវជាមានផលរំខានទេ ហើយផលរំខានដែលមានក្នុងការសិក្សា គឺស្រាល។ ផលរំខានដែលអាចកើតមាន រួមមានប្រតិកម្ម/អាឡែកហ្ស៊ី មានបញ្ហាក្រពះពោះវៀន វិលមុខ ឈឺក្បាល អស់កម្លាំង និងប្រតិកម្មស្បែក។
ព័ត៌មានសុវត្ថិភាព៖
ព័ត៌មានសុវត្ថិភាពនៃ Daflon 1000mg
Daflon 1000: Micronized purified flavonoid fraction 1000 mg, diosmin 900 mg និង flavonoids 100 mg (ដែលបង្ហាញជា hesperidine)។ គុណភាពព្យាបាល៖ រោគសញ្ញានៃជំងឺសរសៃវ៉ែនរ៉ាំរ៉ៃនៅជើងដូចជា មានអារម្មណ៍ធ្ងន់ជើង ឈឺជើង រមួលក្រពើពេលយប់។ ព្យាបាលជំងឺឫសដូងបាតស្រួចស្រាវ។ កម្រិត និងរបៀបប្រើ៖ ជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ៖ 1000mg ក្នុង 1 ថ្ងៃ ។ ជំងឺឫសដូងបាតស្រួចស្រាវ៖ កម្រិតប្រើអាចដល់ 3000mg ក្នុង 1 ថ្ងៃ។
ហាមប្រើ៖* មានប្រតិកម្មជាមួយសារធាតុសកម្ម ឬសារធាតុផ្សំបន្ថែម។ ការប្រុងប្រយ័ត្ន៖* ការប្រើថ្នាំនេះសម្រាប់ព្យាបាលរោគសញ្ញានៃជំងឺឫសដូងបាតរុំារ៉ៃ មិនរារំាងការព្យាបាលបញ្ហានៅទ្វារធំផ្សេងទៀតនោះទេ។ បើរោគសញ្ញាមិនបានធូរស្រាលរហ័សទេ គួរតែពិនិត្យទ្វារធំ និងពិនិត្យមើលការព្យាបាលឡើងវិញ។ សារធាតុបន្ថែម៖ គ្មានជាតិសូដ្យូម។ អន្តរប្រតិកម្ម ការមានកូន ស្រី្តមានផ្ទៃពោះ/ការបំបៅដោះ* ហាមប្រើថ្នាំនេះ។ ការបើកបរ & ការប្រើប្រាស់ម៉ាស៊ីន* ផលរំខាន*
ផលរំខានទូទៅ៖ រាគ ពិបាករំលាយអាហារ ចង់ក្អួត ក្អួតចង្អោរ។ កម្រ៖ វិលមុខ ឈឺក្បាល ល្ហិតល្ហៃ កន្ទួលរមាស់ រមាស់ កន្ទាលត្រអាក។ មិនទូទៅ៖ រលាកពោះវៀនធំ។ មិនដឹងពីភាពញឹកញាប់៖ ឈឺពោះ ហើមមុខ បបូរមាត់ និងត្របកភ្នែក។ ហើមមុខខ្លាំង។ ប្រើលើសកម្រិត* លក្ខណៈសម្បត្តិ* ការពារសរសៃឈាម និងពង្រឹងសរសៃឈាម។ Daflon 1000 មានសកម្មភាពលើសរសៃឈាមដែលបញ្ជូនឈាមឈាមត្រលប់ទៅវិញ៖ វាកាត់បន្ថយ venous distensibility និង venous stasis។ ក្នុងសរសៃឈាមតូចៗ វាធ្វើឱ្យ capillary permeability ធម្មតាឡើងវិញ និងពង្រឹង capillary resistance។ ការបង្ហាញ* LES LABORATOIRES SERVIER, 50 rue Carnot, 92284 Suresnes cedex France. www.servier.com *សម្រាប់ព័ត៌មានលម្អិត សូមមើល Summary of Product Characteristics សម្រាប់ប្រទេសអ្នក។
បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថតាមរយៈលេខទូរស័ព្ទ 012 673 268/089 498 883 ឬអ៊ីម៉ែល pv.center@ezecom.com.kh ឬវេបសាយ www.ddfcambodia.com (មានទម្រង់សម្រាប់បំពេញរបាយការណ៍) និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន 023 218 705។ បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថមានបិទលតាប័ត្របញ្ជាក់លេខបញ្ជិកា CAM N08121P-18 នៅតាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា logo ពីក្រសួងសុខាភិបាល។
ឯកសារយោង៖
- Shelygin Y, Krivokapic Z, Frolov SA, et al. Clinical acceptability study of micronized purified flavonoid fraction 1000 mg tablets versus 500 mg tablets in patients suffering acute hemorrhoidal disease. Curr Med Res Opin. 2016;32(11):1821-1826.
- Lohsiriwat V et al. Hemorrhoids: From basic pathophysiology to clinical Management World.
- Journal of Gastroenterology 2012. May 7;18 (17): 2009-2017. Chronic venous and HemORrhoidal diseases evalUation and Scientific research; Godeberge P.J Gastroenerol Hepatol. 2020;35:557-87
- Godeberge, Sheikh, Lohsiriwat, Jalife, Shelygin. Micronized purified flavonoid fraction in the treatment of hemorrhoidal disease. J Comp Eff Res 2021; 10(10):801-813. Misra M. et al.. British Journal of Surgery 2000, 87, 868-872.
2024