ធ្វើឲ្យធូរស្រាល បន្ថយការឈឺចាប់ និងព្យាបាលជាមួយ Daflon

ឱសថគ្រាប់សម្រាប់ព្យាបាលរោគសញ្ញាធ្ងន់ជើង ឈឺជើង ឡើងសរសៃរវីមរវាម និងរោគសញ្ញាផ្សេងទៀតនៃការខ្សោយសរសៃវ៉ែនជើង 1

សូមឆ្លើយសំណួរខ្លីៗចំនួន 5 ដើម្បីវាយតម្លៃរោគសញ្ញា និងកត្តាហានិភ័យរបស់អ្នក

វាយតម្លៃរោគសញ្ញារបស់អ្នក

ធ្ងន់ជើង ឈឺជើងមែនទេ?

wave icon

ជើង​ដែល​មាន​អារម្មណ៍​ថា​ធ្ងន់ ឈឺ និង​ហើម​ អាច​ជា​លទ្ធផល​នៃ​ការ​ចាល់​សារធាតុរាវ​នៅក្នុង​ជើង ដោយសារលំហូរ​ឈាម​មិន​ល្អ​​។ ការកើនឡើងនៃសារធាតុរាវនេះ នាំឱ្យ​មានរោគសញ្ញានៃជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ ដែលជាស្ថានភាពមួយ​ប៉ះពាល់សុខភាពសរសៃវ៉ែននៅជើង ដែលកាន់តែធ្ងន់ធ្ងរជាមួយពេលវេលា 2

សរសៃវ៉ែនដែលមានសុខភាពល្អ

សរសៃវ៉ែនដែលមានសុខភាពល្អមានប្រើស​​​ (valve) ដែលការពារមិនឱ្យឈាមហូរបញ្ច្រាស

សរសៃវ៉ែនដែលមានសុខភាពមិនល្អ

នៅពេលដែលជញ្ជាំងខាងក្នុងនៃសរសៃវ៉ែន និងប្រើស (valve) មានបញ្ហា ឈាមដែលត្រូវហូរឡើងទៅបេះដូងអាចហូរបញ្ច្រាសមកក្រោមវិញ ដែលបណ្តាលឱ្យឈាមចាល់នៅជើងផ្នែកខាងក្រោម និងបណ្តាលឱ្យសរសៃវ៉ែនរីកធំ និងមានរោគសញ្ញាដែលកាន់តែធ្ងន់ធ្ងរ​​ទៅៗជាមួយពេលវេលា។

រោគសញ្ញានៃលំហូរឈាមខ្សោយ

wave icon

សញ្ញា និង​រោគសញ្ញាជាច្រើន​អាចបង្ហាញពី​លំហូរ​ឈាមខ្សោយ​នៅ​ជើង។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះនៅជើង ឬកជើងរបស់អ្នក អ្នកគួរស្វែងរកការព្យាបាល ព្រោះវាអាចកាន់តែអាក្រក់ទៅៗ ទៅតាមពេលវេលា។

ជើងឈឺខ្លាំង ហើយហើម

ធ្ងន់ជើង ឈឺជើង ឬហើមជើង

រោយជើង

រោយជើង

រមួលក្រពើ ឬឈឺជើង ឬរមួលក្រពើនៅពេលយប់

រមួលក្រពើ ឬឈឺជើង

ឡើងសរសៃធំៗនៅជើង

ឡើងសរសៃរវីមរវាមនៅជើង

មានរោគសញ្ញាទាំងនេះ?

បើអ្នកមានរោគសញ្ញាទាំងនេះយ៉ាងហោចមួយ ជាទៀងទាត់ សូមធ្វើតេស្តដោយខ្លួនឯង និងប្រើលទ្ធផលរបស់អ្នក ដើម្បីដឹងថាត្រូវធ្វើអ្វីជាជំហានបន្ទាប់។

ចាប់ផ្តើមធ្វើតេស្តដោយខ្លួន​ឯង

ព្យាបាលរោគសញ្ញារបស់អ្នកឱ្យបានឆាប់

wave icon

ជើងធ្ងន់ ឈឺជើង និងហើមជើង អាចជាសញ្ញាដំបូងនៃជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ​។ បើមិនព្យាបាលទេ រោគសញ្ញាទាំងនេះនឹងកាន់តែធ្ងន់ធ្ងរទៅៗ ដែលបណ្តាលឱ្យឡើងសរសៃតូចៗរវីមរវាម ឡើងសរសៃធំៗនៅជើង និងមានដំបៅជើង។ ជំងឺនេះមានដំណាក់កាលផ្សេងៗគ្នាពីដំណាក់ C0 ដល់ដំណាក់កាល C6 ដែលអាស្រ័យទៅតាមភាពធ្ងន់ធ្ងរនៃរោគសញ្ញា៖

ដំណាក់កាល 0

ធ្ងន់ជើង ឈឺជើង

image

ស្វែងយល់បន្ថែម

ដំណាក់កាល 0

ធ្ងន់ជើង ឈឺជើង

ដំណាក់កាលដែលគ្មានសញ្ញាច្បាស់លាស់នៃជំងឺសរសៃវ៉ែនររុំារ៉ៃ។ ទោះជាយ៉ាងណា ការខូចខាតអាចចាប់ផ្តើមហើយនៅក្នុងសរសៃវ៉ែន។ វានាំឱ្យមានការហូរឈាមត្រលប់វិញនៅក្នុងសរសៃវ៉ែន (venous reflux)។ ដូចនេះ អ្នកគួរចាប់ផ្តើមព្យាបាល ទោះបីអ្នកមានតែជើងធ្ងន់ និងឈឺជើងក៏ដោយ។

image

Close

ដំណាក់កាល 1

ឡើងសរសៃតូចៗនៅជើង

image

ស្វែងយល់បន្ថែម

ដំណាក់កាល 1

ឡើងសរសៃតូចៗនៅជើង

ការមិនអើពើនឹងរោគសញ្ញាដំបូង អាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ ដែលនាំឱ្យខូចសរសៃឈាម ឬឡើងសរសៃតូចៗរវីមរវាមនៅជើង។ ជាធម្មតា វាមិនឈឺចាប់ទេ ប៉ុន្តែ វាជាសញ្ញាសំខាន់បញ្ជាក់ពីបញ្ហាសរសៃវ៉ែននៅជើង។ ដូចនេះ អ្នកមិនត្រូវព្រងើយកន្តើយចំពោះសញ្ញាដំបូងនេះទេ ព្រោះវាអាចវិវត្តទៅមុខរហ័ស។

image

Close

varices visibles en la pierna

ដំណាក់កាល 2

ឡើងសរសៃធំៗនៅជើង

image

ស្វែងយល់បន្ថែម

ដំណាក់កាល 2

ឡើងសរសៃធំៗនៅជើង

បើមិនបានព្យាបាល ដំណាក់កាល 1 វិវត្តជាដំណាក់កាល 2 ដោយសរសៃវ៉ែននឹងរីកធំខុសពីធម្មតា លាតតឹង និងបត់បែន។ សរសៃ​វ៉ែន​ដែល​ប៉ោង​នៅលើ​ជើង និង​កជើង​ទាំងនេះ ជា​សញ្ញា​​នៃជំងឺជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ។

image

Close

ដំណាក់កាល 3

ហើមកជើង និងហើមជើង

image

ស្វែងយល់បន្ថែម

ដំណាក់កាល 3

ហើមកជើង និងហើមជើង

ការហើម អាចលេចឡើងក្នុងដំណាក់កាល 3 ដែលបណ្តាលមកពីការកើនឡើង សម្ពាធ និងការជ្រាប ដែលបណ្តាលមកពីជញ្ជាំងសរសៃឈាម និងប្រើសសរសៃវ៉ែនខូច។

image

Close

ដំណាក់កាល 4

ប្រែពណ៌ស្បែក

image

ស្វែងយល់បន្ថែម

ដំណាក់កាល 4

ប្រែពណ៌ស្បែក

ការបន្តមានលំហូរឈាមខ្សោយ អាចវិវត្តជាដំណាក់កាល 4 ដែលស្តែងចេញជាស្បែកឡើងខ្មៅនៅកជើង (hyperpigmentation), ក្រហម ស្ងួត រមាស់ (venous eczema) និងការឡើងរឹងនៃជាលិកាទន់ និងការឡើងភ្លឺនៅលើស្បែក​​ (whitish patches)។

image

Close

ដំណាក់កាល 5

ដំបៅដែលជាសះ

image

ស្វែងយល់បន្ថែម

ដំណាក់កាល 5

ដំបៅដែលជាសះ

ដំណាក់កាល 5 ត្រូវបានកំណត់ដោយសារមាន​ដំបៅចំហ ប៉ុន្តែមានស្បែកដែលមានដំបៅជាសះ។ វាអាចធ្វើឱ្យឈឺចាប់ និងប៉ះពាល់គុណភាពជីវិតអ្នក ដែលធ្វើឱ្យពិបាកក្នុងការធ្វើចលនា។

image

Close

ដំណាក់កាល 6

ដំបៅដែលមិនជា

image

ស្វែងយល់បន្ថែម

ដំណាក់កាល 6

ដំបៅដែលមិនជា

បើអ្នកឈានដល់ដំណាក់កាលនេះ អ្នកនឹងមានរបួសចំហ ហៅថា ulcer នៅ លើជើងរបស់អ្នក។ ក្នុងដំណាក់កាលនេះ លំហូរឈាមកាន់តែចុះខ្សោយ និងការជ្រាប (leakage) កាន់តែច្រើនឡើងក្នុងសរសៃឈាមតូចៗ (capillaries)។

image

Close

បើអ្នកកំពុងមានសញ្ញា និងរោគសញ្ញាទាំងនេះ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យពីជម្រើសនៃការព្យាបាល។

ដោយស្គាល់រោគសញ្ញា និងធ្វើសកម្មភាព អ្នកអាចកាត់បន្ថយការវិវត្តនៃស្ថានភាពរបស់អ្នក​ និងបន្ថយផលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃអ្នក។

កត្តាហានិភ័យដែលអ្នកអាចគ្រប់គ្រងបាន

ឈរក្នុងរយៈពេលយូរ

លើសទម្ងន់

កត្តាហានិភ័យដែលអ្នកមិនអាចគ្រប់គ្រងបាន

អាយុ

ភេទ

ហ្សែន (តំណពូជ)

កត្តាដែលប៉ះពាល់ដល់លំហូរឈាម

wave icon

មានកត្តាហានិភ័យជាច្រើនសម្រាប់ជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ ដែលកត្តាមួយចំនួនអាចលើសពីការគ្រប់គ្រងរបស់អ្នក ប៉ុន្តែកត្តាផ្សេងទៀត អ្នកអាចចាត់វិធានការកែប្រែវាបាន។ 1

wave icon

ជាធម្មតា ស្ត្រីមានហានិភ័យច្រើនជាង ហើយប្រវត្តិគ្រួសារ និងវ័យកាន់តែចាស់​ធ្វើឱ្យអ្នកកាន់តែងាយនឹងមានរោគសញ្ញាទាំងនេះ។

កត្តារបៀបរស់នៅដែលអ្នកអាចចាត់វិធានការបានដូចជា ការលើសទម្ងន់ និងមិនសូវមានសកម្មភាពក្នុងការរស់នៅ ក៏អាចបង្កើនហានិភ័យនៃការវិវត្តជាបញ្ហាសរសៃឈាមវ៉ែនដែរ។ អ្នកដែលត្រូវឈរ ឬអង្គុយជាប់យូរនៅពេលធ្វើការ ដូចជាគិលានុបដ្ឋាយិកា គ្រូបង្រៀន និងអ្នកក្នុងវិស័យសេវាកម្ម គឺប្រឈមនឹងហានិភ័យ។

ដំបូន្មានដើម្បីមានជើងដែលមានសុខភាពល្អ

wave icon

ដោយមានទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ អ្នកអាចជួយការពារជើងរបស់អ្នកពីភាពមិនស្រួល ដែលបណ្ដាលមកពីការចាល់ឈាមនៅក្នុងជើងរបស់អ្នក និងការខូចសរសៃវ៉ែន៖

សកម្មក្នុងការរស់នៅ

ការហាត់ប្រាណជាទៀតទាត់ ​ជួយឲ្យលំហូរឈាមប្រសើរឡើង និងសម្រួលសាច់ដុំនៅជើងរបស់អ្នក។

ពាក់ស្រោមជើងវែងរឹបពិសេស

ស្រោមជើងវែងរឹបពិសេសមានកម្រិតសម្ពាធខ្ពស់នៅកជើង ហើយថយចុះបន្តិចនៅលើជើង។ វាទប់ទល់ទំនាញផែនដីនិងជួយអ្នកឲ្យបញ្ជូនឈាមពីជើងទៅបេះដូងបានល្អជាងមុន ។

រក្សាទម្ងន់ដែលមានសុខភាពល្អ

សូមយកចិត្តទុកដាក់លើទម្ងន់អ្នក ដោយសារភាពធាត់ខ្លាំងអាចធ្វើឱ្យប្រើសសរសៃវ៉ែននៅជើងស្ទះ​ ឬខ្សោយ។

ជៀងវាងពាក់ស្បែងជើងកែងខ្ពស់

ជ្រើសរើសស្បែកជើងកែងល្មម ជាជាងស្បែកជើងរាប ឬស្បែកជើងកែងខ្ពស់ ដើម្បីជួយឱ្យមានសកម្មភាពជើងផ្នែកខាងក្រោម។

ស្លៀកសំលៀកបំពាក់រលុង

ជៀសវាងខោអាវដែលរឹប​តឹង ដែល​អាច​បន្ថយលំហូរ​ឈាម​នៅ​ជើង និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ។

នៅកន្លែងត្រជាក់

សរសៃវ៉ែនរីកធំនៅពេលរងកម្តៅ ដែលអាចធ្វើឱ្យឈាមដក់ និងធ្វើឱ្យជើងរបស់អ្នកមានអារម្មណ៍ធ្ងន់ និងរោយ។

ធ្វើចលនាជាទៀងទាត់

ចៀសវាងអង្គុយ ឬឈរយូរពេក ដើម្បីកុំឲ្យចាល់ឈាមក្នុងសរសៃវ៉ែននៅជើង និងជួយឱ្យឈាមហូរត្រឡប់ទៅបេះដូង។

សូមដាក់ជើងរបស់អ្នកឱ្យខ្ពស់

លើកជើង ហើយជៀសវាងការអង្គុយខ្វែងជើង ដើម្បីធ្វើឱ្យឈាមត្រឡប់ទៅបេះដូងវិញ នៅពេលសម្រាក។

បន្ថែមលើការកែប្រែរបៀបរស់នៅ ក្រែមលាប និងជែលអាចត្រូវបានប្រើដើម្បីធ្វើឱ្យរោគសញ្ញាធូរស្រាល ហើយមានវិធីសាស្រ្តព្យាបាលផ្សេងទៀតសម្រាប់កម្រិតកាន់តែធ្ងន់។

សំណួរដែលសួរញឹកញាប់

wave icon

ការ​ព្យាបាល​ជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ ​គឺ​សំខាន់​ដើម្បី​ថែរក្សា​ជើងឱ្យ​មាន​សុខភាព​ល្អ​។ បើអ្នកគិតថា អ្នកកំពុងមានជំងឺនេះ សូមពិគ្រោះជាមួយអ្នកជំនាញផ្នែកថែទាំសុខភាពអំពីការព្យាបាលដ៏ល្អបំផុតសម្រាប់អ្នក។

សំណួរ៖ តើ Daflon ប្រើសម្រាប់ជំងឺអ្វី?

ចម្លើយ៖ Daflon ជាថ្នាំគ្រាប់ដែលជួយបន្ថយសញ្ញា និងរោគសញ្ញានៃជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃកម្រិតស្រាល ទៅមធ្យម ដូចជាការឡើងប៉ោងសរសៃតូចៗ និងធំៗរវីមរវាមនៅជើង ឈឺជើង រមួលក្រពើ និងមានអារម្មណ៍ធ្ងន់ជើង។ វាក៏ជួយបន្ថយការហើមជើងផ្នែកខាងក្រោមដែលបណ្តាលមកពីបញ្ហាសរសៃវ៉ែននេះ។

សំណួរ៖ តើខ្ញុំត្រូវការវេជ្ជបញ្ជាដើម្បីទិញ Daflon 1000 ទេ?

ចម្លើយ៖ អត់ទេ។ Daflon 1000 ជាថ្នាំដែលមិនត្រូវការ​វេជ្ជបញ្ជា (Over-the-counter medicine)។ អ្នកអាចរកទិញ Daflon 1000 នៅតាមឱសថស្ថាននានានៅទូទាំងប្រទេស។

សំណួរ៖ តើ Daflon មានសកម្មភាពដូចម្តេច?

ចម្លើយ៖ Daflon មានសកម្មភាពជួយឲ្យ vein tone ប្រសើរឡើង ដើម្បីឱ្យលំហូរឈាមកាន់តែល្អ និងកាត់បន្ថយការឈឺចាប់ ការហើមជើង និងអារម្មណ៍ធ្ងន់ជើង។

សំណួរ៖ តើ Daflon ជាអ្វី?

ចម្លើយ៖ សារធាតុផ្សំសកម្មរបស់ Daflon ជា micronized purified flavonoid fraction (MPFF)។ វាត្រូវបានផ្សំឡើងដោយ citrus bioflavonoids ដែលមាន diosmin 90% និង flavonoids ផ្សេងទៀត 10% ដែលបង្ហាញជា hesperidin។

សំណួរ៖ តើ micronized មានន័យដូចម្តេច?

ចម្លើយ៖ Micronized មានន័យថា សារធាតុផ្សំត្រូវបានបំបែកទៅជាគ្រាប់ល្អិតតូចៗ ដើម្បីជួយឲ្យការស្រូបចូលរបស់សារធាតុនេះកាន់តែមានប្រសិទ្ធភាព។

សំណួរ៖ តើខ្ញុំប្រើថ្នាំ Daflon ដូចម្តេចសម្រាប់ជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ?

ចម្លើយ៖ គ្រាន់តែលេបថ្នាំ Daflon 1000 mg 1 គ្រាប់ក្នុងមួយថ្ងៃ ពេលព្រឹកជាមួយអាហារ ឬតាមការណែនាំរបស់អ្នកជំនាញផ្នែកថែទាំសុខភាពរបស់អ្នក។

សំណួរ៖ តើខ្ញុំគួរលេបថ្នាំ Daflon រយៈពេលប៉ុន្មាន?

ចម្លើយ៖ Daflon ជាការព្យាបាលជាបន្តបន្ទាប់សម្រាប់ជំងឺដែលចេះតែវិវត្តទៅមុខ។ គេណែនាំឱ្យអ្នកបន្តប្រើថ្នាំ Daflon តាមការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការីរបស់អ្នក។

សំណួរ៖ ខ្ញុំលេបថ្នាំច្រើនមុខ តើខ្ញុំអាចលេបថ្នាំ Daflon ជាមួយថ្នាំផ្សេងទៀតបានទេ?

ចម្លើយ៖ អ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ហើយពិភាក្សាថាតើ Daflon មានសុវត្ថិភាពក្នុងការប្រើជាមួយថ្នាំផ្សេងទៀតរបស់អ្នកឬទេ។

សំណួរ៖ តើការប្រើ Daflon អាចមានផលរំខានអ្វីខ្លះ?

ចម្លើយ៖ Daflon មិនសូវជាមានផលរំខានទេ ហើយផលរំខានដែលមានក្នុងការសិក្សា គឺស្រាល។ ផលរំខានដែលអាចកើតមាន រួមមានប្រតិកម្ម/អាឡែកហ្ស៊ី មានបញ្ហាក្រពះពោះវៀន វិលមុខ ឈឺក្បាល អស់កម្លាំង និងប្រតិកម្មស្បែក។

Safety Information:

ព័ត៌មានសុវត្ថិភាព៖

Daflon 1000: Micronized purified flavonoid fraction​ 1000 mg, diosmin 900 mg និង flavonoids 100 mg (ដែលបង្ហាញជា hesperidine)។ គុណភាពព្យាបាល៖ រោគសញ្ញានៃជំងឺសរសៃវ៉ែនរ៉ាំរ៉ៃនៅជើងដូចជា មានអារម្មណ៍ធ្ងន់ជើង ឈឺជើង រមួលក្រពើពេលយប់។ ព្យាបាលជំងឺឫសដូងបាតស្រួចស្រាវ។ កម្រិត និងរបៀបប្រើ៖ ជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ៖ 1000mg ក្នុង 1 ថ្ងៃ ។ ជំងឺឫសដូងបាតស្រួចស្រាវ៖ កម្រិតប្រើអាចដល់ 3000mg ក្នុង 1 ថ្ងៃ។

ហាមប្រើ៖* មានប្រតិកម្មជាមួយសារធាតុសកម្ម ឬសារធាតុផ្សំបន្ថែម។ ការប្រុងប្រយ័ត្ន៖* ការប្រើថ្នាំនេះសម្រាប់ព្យាបាលរោគសញ្ញានៃជំងឺឫសដូងបាតរុំារ៉ៃ មិនរារំាងការព្យាបាលបញ្ហានៅទ្វារធំ​ផ្សេងទៀតនោះទេ។ បើរោគសញ្ញាមិនបានធូរស្រាលរហ័សទេ គួរតែពិនិត្យទ្វារធំ និងពិនិត្យមើលការព្យាបាលឡើងវិញ។ សារធាតុបន្ថែម៖ គ្មានជាតិសូដ្យូម។ អន្តរប្រតិកម្ម ការមានកូន ស្រី្តមានផ្ទៃពោះ/ការបំបៅដោះ* ហាមប្រើថ្នាំនេះ។ ការបើកបរ & ការប្រើប្រាស់ម៉ាស៊ីន* ផលរំខាន*

ផលរំខានទូទៅ៖ រាគ ពិបាករំលាយអាហារ ចង់ក្អួត ក្អួតចង្អោរ។ កម្រ៖ វិលមុខ ឈឺក្បាល ល្ហិតល្ហៃ កន្ទួលរមាស់ រមាស់ កន្ទាលត្រអាក។ មិនទូទៅ៖ រលាកពោះវៀនធំ។ មិនដឹងពីភាពញឹកញាប់​៖ ឈឺពោះ ហើមមុខ បបូរមាត់​ និងត្របកភ្នែក។ ហើមមុខខ្លាំង។ ប្រើលើសកម្រិត* លក្ខណៈសម្បត្តិ* ការពារសរសៃឈាម និងពង្រឹងសរសៃឈាម​។ Daflon 1000 មានសកម្មភាពលើសរសៃឈាមដែលបញ្ជូនឈាមឈាមត្រលប់ទៅវិញ៖ វាកាត់បន្ថយ venous distensibility និង venous stasis។ ក្នុងសរសៃឈាមតូចៗ វាធ្វើឱ្យ capillary permeability ធម្មតាឡើងវិញ និងពង្រឹង capillary resistance។ ការបង្ហាញ* LES LABORATOIRES SERVIER, 50 rue Carnot, 92284 Suresnes cedex France. www.servier.com *សម្រាប់ព័ត៌មានលម្អិត សូមមើល Summary of Product Characteristics សម្រាប់ប្រទេសអ្នក។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៏មកនាយកដ្ឋានឱសថតាមរយៈលេខទូរស័ព្ទ 012 673 268/089 498 883 ឬអុីម៉ែល pv.center@ezecom.com.kh ឬវេបសាយ www.ddfcambodia.com (មានទម្រង់សម្រាប់បំពេញរបាយការណ៏) និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន 023 218 705។​ បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថមានបិទលតាប័ត្របញ្ជាក់លេខបញ្ជិកា CAM N08121P-18 នៅតាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា logo ពីក្រសួងសុខាភិបាល។

ឯកសារយោង៖

  1. Adapted from Nicolaides A, Kakkos S, Baekgaard N, et al. Management of chronic venous disorders of the lower limbs.
  2. Guidelines according to scientific evidence. Part I. Int Angiol. 2018;37(3):181-254.1 Bergan JJ et al. N Engl J Med. 2006;355:488-498​1.

2024