Daflon បន្ថយរោគសញ្ញា និងបង្ការជំងឺឫសដូងបាត
តើថ្នាំ Daflon មានសកម្មភាពបែបណា?
Daflon ជាថ្នាំគ្រាប់ងាយស្រួលលេប ដែលចូលទៅដល់ឫសគល់នៃជំងឺឫសដូងបាត ដោយធ្វើការព្យាបាលសរសៃវ៉ែនដែលរីក និងរលាក នៅក្នុងពេលមានជំងឺឫសដូងបាត។ 1
Daflon មានប្រសិទ្ធភាពរហ័សក្នុងការព្យាបាលជំងឺឫសដូងបាត ដោយកាត់បន្ថយរោគសញ្ញា និងសញ្ញានៃជំងឺ ហើយក៏អាចពង្រឹងសរសៃវ៉ែន ដែលជួយឲ្យលំហូរឈាមប្រសើរឡើង និងបន្ថយការស្ទះនៅសរសៃវ៉ែន (congestion) សម្រាប់ការព្យាបាលជំងឺឫសដូងបាតរយៈពេលវែង។ 1
រូបមន្តដើម្បីឲ្យការស្រូបចូល និងធ្វើឲ្យធូរស្រាលរហ័ស
Daflon ជាថ្នាំគ្រាប់ដែលបញ្ជាក់ថាមានប្រសិទ្ធភាព មានសារធាតុផ្សំពីធម្មជាតិ និងត្រូវបានផលិតជាពិសេសដើម្បីឲ្យការស្រូបចូលជាអតិបរមា។ 1
ការស្រូបចូលប្រសើរនេះមានន័យថា Daflon អាចចូលដល់ឫសគល់នៃជំងឺបានឆាប់រហ័ស ដើម្បីកាត់បន្ថយរយៈពេល ភាពធ្ងន់ធ្ងរ និងការកើតឡើងវិញនៃជំងឺឫសដូងបាត ជាមួយនឹងកម្រិតប្រើខុសគ្នាសម្រាប់ការព្យាបាលនៅដំណាក់កាលស្រួចស្រាវ ឬការព្យាបាលបន្តដើម្បីបញ្ចៀសការកើតឡើងវិញម្តងហើយម្តងទៀត។ 2
ធ្វើឲ្យធូរស្រាលរហ័ស
Daflon 1000 ត្រូវបានបង្ហាញថា អាចព្យាបាលជំងឺឫសដូងបាតបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ 1,2 ក្នុងរយៈពេលត្រឹមតែ 2 ថ្ងៃ អ្នកប្រើ 42% បានបញ្ជាក់ថា បានថយរោគសញ្ញា ហើយត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ អ្នកប្រើ 80% បានរាយការណ៍ថា ឈប់ហូរឈាម។ បន្ទាប់ពីមួយសប្ដាហ៍ អ្នកប្រើភាគច្រើនបញ្ជាក់ថា លែងមានរោគសញ្ញាហូរឈាម ឈឺចាប់ និងហូរទឹករងៃ។
Daflon ក៏អាចប្រើរហូតដល់ 2 ខែ ដើម្បីព្យាបាលជំងឺឫសដូងបាតរ៉ាំរ៉ៃ និងដែលអាចកើតឡើងវិញ។ ដោយលេបមួយគ្រាប់ក្នុងមួយថ្ងៃ អ្នកប្រើ 71% រាយការណ៍ថា មានរោគសញ្ញាស្រួចស្រាវកើតឡើងម្តងទៀតតិច។ 5
ធូរស្រាលរហ័សពីរោគសញ្ញាឫសដូងបាតស្រួចស្រាវ
ថ្ងៃទី 2
អ្នកជំងឺ 42% ថយរោគសញ្ញាតិចតួច
ថ្ងៃទី 3
អ្នកជំងឺ 80% ឈប់ហូរឈាម 2
ថ្ងៃទី 7
អ្នកជំងឺ 94% ឈប់ហូរឈាម 2
អ្នកជំងឺ 84% លែងឈឺចាប់ 4
អ្នកជំងឺ 81% លែងហូរទឹករងៃ 4
ការព្យាបាលបន្តសម្រាប់ជំងឺឫសដូងបាតលាប់ឡើងវិញ
នៅ2ខែ
31% មានរោគសញ្ញាមិនសូវធ្ងន់ធ្ងរ
43% រោគសញ្ញាមានរយៈពេលខ្លីជាងមុន
71% ការកើតឡើងវិញតិចជាងមុន
មានប្រភពពីធម្មជាតិ និងផលិតតាមបែបវិទ្យាសាស្ដ្រ
សារធាតុផ្សំសកម្មរបស់ Daflon ជា micronized purified flavonoid fraction (MPFF) ដែលមាន diosmin 90% និង flavonoids ផ្សេងទៀត 10% ដែលបង្ហាញជា hesperidin។
Flavonoids របស់ Daflon ត្រូវបានចម្រាញ់ចេញពីផ្លែក្រូចមិនទាន់ពេញវ័យ។ សមាសធាតុនេះឆ្លងកាត់ដំណើរការបន្សុទ្ធ និងការចម្រាញ់ ដែលភាគល្អិតត្រូវបានដាក់ឲ្យប៉ះទង្គិចគ្នាទៅវិញទៅមកក្នុងល្បឿនលឿន (micronization) ដើម្បីបន្ថយទំហំឲ្យតូចជាង 2 μm (micronized)។ គ្រាប់ល្អិតកាន់តែតូចនេះ អាចស្រូបចូល2 ដងប្រសើរជាង និងជាធាតុផ្សំសំខាន់នៃជោគជ័យរបស់ Daflon ក្នុងនាមថ្នាំជួយឲ្យសុខភាពសរសៃវ៉ែនប្រសើរឡើង នៅក្នុងជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ និងជំងឺឫសដូងបាត។ 6
ព័ត៌មានសុវត្ថិភាព៖
ព័ត៌មានសុវត្ថិភាពនៃ Daflon 1000mg
Daflon 1000: Micronized purified flavonoid fraction 1000 mg, diosmin 900 mg និង flavonoids 100 mg (ដែលបង្ហាញជា hesperidine)។ គុណភាពព្យាបាល៖ រោគសញ្ញានៃជំងឺសរសៃវ៉ែនរ៉ាំរ៉ៃនៅជើងដូចជា មានអារម្មណ៍ធ្ងន់ជើង ឈឺជើង រមួលក្រពើពេលយប់។ ព្យាបាលជំងឺឫសដូងបាតស្រួចស្រាវ។ កម្រិត និងរបៀបប្រើ៖ ជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ៖ 1000mg ក្នុង 1 ថ្ងៃ ។ ជំងឺឫសដូងបាតស្រួចស្រាវ៖ កម្រិតប្រើអាចដល់ 3000mg ក្នុង 1 ថ្ងៃ។
ហាមប្រើ៖* មានប្រតិកម្មជាមួយសារធាតុសកម្ម ឬសារធាតុផ្សំបន្ថែម។ ការប្រុងប្រយ័ត្ន៖* ការប្រើថ្នាំនេះសម្រាប់ព្យាបាលរោគសញ្ញានៃជំងឺឫសដូងបាតរុំារ៉ៃ មិនរារំាងការព្យាបាលបញ្ហានៅទ្វារធំផ្សេងទៀតនោះទេ។ បើរោគសញ្ញាមិនបានធូរស្រាលរហ័សទេ គួរតែពិនិត្យទ្វារធំ និងពិនិត្យមើលការព្យាបាលឡើងវិញ។ សារធាតុបន្ថែម៖ គ្មានជាតិសូដ្យូម។ អន្តរប្រតិកម្ម ការមានកូន ស្រី្តមានផ្ទៃពោះ/ការបំបៅដោះ* ហាមប្រើថ្នាំនេះ។ ការបើកបរ & ការប្រើប្រាស់ម៉ាស៊ីន* ផលរំខាន*
ផលរំខានទូទៅ៖ រាគ ពិបាករំលាយអាហារ ចង់ក្អួត ក្អួតចង្អោរ។ កម្រ៖ វិលមុខ ឈឺក្បាល ល្ហិតល្ហៃ កន្ទួលរមាស់ រមាស់ កន្ទាលត្រអាក។ មិនទូទៅ៖ រលាកពោះវៀនធំ។ មិនដឹងពីភាពញឹកញាប់៖ ឈឺពោះ ហើមមុខ បបូរមាត់ និងត្របកភ្នែក។ ហើមមុខខ្លាំង។ ប្រើលើសកម្រិត* លក្ខណៈសម្បត្តិ* ការពារសរសៃឈាម និងពង្រឹងសរសៃឈាម។ Daflon 1000 មានសកម្មភាពលើសរសៃឈាមដែលបញ្ជូនឈាមឈាមត្រលប់ទៅវិញ៖ វាកាត់បន្ថយ venous distensibility និង venous stasis។ ក្នុងសរសៃឈាមតូចៗ វាធ្វើឱ្យ capillary permeability ធម្មតាឡើងវិញ និងពង្រឹង capillary resistance។ ការបង្ហាញ* LES LABORATOIRES SERVIER, 50 rue Carnot, 92284 Suresnes cedex France. www.servier.com *សម្រាប់ព័ត៌មានលម្អិត សូមមើល Summary of Product Characteristics សម្រាប់ប្រទេសអ្នក។
បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថតាមរយៈលេខទូរស័ព្ទ 012 673 268/089 498 883 ឬអ៊ីម៉ែល pv.center@ezecom.com.kh ឬវេបសាយ www.ddfcambodia.com (មានទម្រង់សម្រាប់បំពេញរបាយការណ៍) និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន 023 218 705។ បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថមានបិទលតាប័ត្របញ្ជាក់លេខបញ្ជិកា CAM N08121P-18 នៅតាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា logo ពីក្រសួងសុខាភិបាល។
References:
- Shelygin Y, Krivokapic Z, Frolov SA, et al. Clinical acceptability study of micronized purified flavonoid fraction 1000 mg tablets versus 500 mg tablets in patients suffering acute hemorrhoidal disease. Curr Med Res Opin. 2016;32(11):1821-1826.
- Misra MC, Parshad R. Randomized clinical trial of micronized flavonoids in the early control of bleeding due to acute internal hemorrhoids. Br J Surg. 2000;87:868-872.
- Garner RC, Garner JV, Gregory S, Whattam M, Calam A, Leong D. Comparison of the absorption of micronized (Daflon 500 mg) and nonmicronized 14C-diosmin tablets after oral administration to healthy volunteers by accelerator mass spectrometry and liquid scintillation counting. J Pharm Sci. 2002;91:32-40.
- Cospite M. Double-blind, placebo-controlled evaluation of clinical activity and safety of Daflon 500 mg in the treatment of acute hemorrhoids. Angiology. 1994;45:566-573.
- Godeberge P. Daflon 500mg is significantly more effective than placebo in the treatment of hemorrhoids. Phlebology. 1992;7(suppl 2):61-63.
- Summary of Product Characteristics Daflon 7. Greenspon. Thrombosed external hemorrhoids: outcome after conservative or surgical treatment J.Dis Colon Rectum 2004. 47(9):1493-8.
2024