Daflon សម្រាប់ធ្ងន់ជើង ឈឺជើង និងឡើងសរសៃធំៗលើជើង

​ថ្នាំលេខ 1 ដែលត្រូវ​បានណែនាំដោយវេជ្ជបណ្ឌិត និងជាថ្នាំមិនត្រូវការវេជ្ជបញ្ជាសម្រាប់ព្យាបាលរោគសញ្ញានៃជំងឺខ្សោយ​សរសៃវ៉ែន​​រ៉ាំរ៉ៃ 1

តើថ្នាំ Daflon មានសកម្មភាពបែបណា?

wave icon

ថ្នាំពង្រឹងសរសៃវ៉ែន (​Venoactive) ដូច Daflon ត្រូវបានបង្កើត​ឡើងដើម្បីជួយឲ្យសុខភាពសរសៃវ៉ែននៅជើងប្រសើរឡើង ដោយការពង្រឹង vein tone ដែលបន្តចុះខ្សោយ​ នៅពេលដែលជំងឺសរសៃវ៉ែនរ៉ាំរ៉ៃវិវត្ត​កាន់តែធ្ងន់។

Daflon មានរបៀបធ្វើសកម្មភាពពីរ។​ វាមាន​សកម្មភាពប្រឆាំងនឹងការរលាក និងការពារសរសៃវ៉ែន ដែលបន្ថយការឈឺចាប់ និងហើម។ ​វាក៏ការពារសរសៃឈាមតូចៗ ធ្វើឱ្យលំហូរឈាមក្នុងសរសៃឈាមតូចៗ និង venous tone ប្រសើរឡើង​ ដែលជួយឲ្យសុខភាពសរសៃវ៉ែនកាន់តែល្អ និងបន្ថយរោគសញ្ញា​ដូចជា​ ឈឺជើង និងហើម។ 2

បញ្ឈប់ការឈឺជើងពីខាងក្នុង

wave icon

Daflon ជាថ្នាំគ្រាប់ដែលបញ្ជាក់ថាមានប្រសិទ្ធភាព និងងាយស្រួលប្រើ ដែលផលិត​ពីផ្លែក្រូចតូចៗ និងមានរូបមន្តពិសេសដើម្បីការស្រូបចូលអតិបរមា។ 2

ការស្រូបចូល​ប្រសើរនេះ មានន័យថា Daflon ​អាចជ្រាប​ដល់ឫសគល់នៃបញ្ហា និងព្យាបាលសរសៃវ៉ែនពីខាងក្នុងយ៉ាងមានប្រសិទ្ធភាព ធ្វើឱ្យសរសៃវ៉ែនប្រសើរឡើង ប្រឆាំងនឹងការវិវត្តនៃជំងឺ និងបន្ថយរោគសញ្ញាជើងធ្ងន់ និងឈឺជើង។ 2

ប្រសិទ្ធភាព Daflon ក្នុងរយៈពេល 8 សប្តាហ៍

4 សប្ដាហ៍ 4

8 សប្ដាហ៍ 4

ឈឺជើង

50%

63%

មានអារម្មណ៍ធ្ងន់ជើង

50%

65%

ហើមជើង

50%

72%

បន្ថយរោគសញ្ញា

wave icon

Daflon ​ជាថ្នាំលេខ 1 ដែលត្រូវ​បានណែនាំដោយវេជ្ជបណ្ឌិត និងជាថ្នាំមិនត្រូវការវេជ្ជបញ្ជា សម្រាប់ព្យាបាលរោគសញ្ញានៃជំងឺខ្សោយសរសៃ​​វ៉ែន​រ៉ាំរ៉ៃ។ 1

ការសិក្សា​​បង្ហាញថា Daflon អាចកាត់បន្ថយការឈឺជើង និងអារម្មណ៍ធ្ងន់ជើង និងការហើមបានរហូតដល់ 50% បន្ទាប់ពីប្រើបានមួយខែ។ ការបន្ថយនេះបានកាន់តែច្រើន បន្ទាប់ពីប្រើពីរខែ។

ដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រើ​ Daflon​ អ្នកគួរតែប្រើថ្នាំ​តាមការណែនាំ។ ត្រូវប្រាកដថា តាមដានស្ថានភាពអ្នកដោយយកចិត្តទុកដាក់ ហើយពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព បើអ្នកមានការព្រួយបារម្ភណាមួយ។

មានប្រភពពីធម្មជាតិ និងផលិតតាមបែបវិទ្យាសាស្ដ្រ

wave icon

សារធាតុផ្សំសកម្មរបស់ Daflon ជា micronized purified flavonoid fraction (MPFF) ដែលមាន diosmin 90% និង flavonoids ផ្សេងទៀត 10% ដែលបង្ហាញជា hesperidin។

Flavonoids របស់ Daflon ត្រូវបានចម្រាញ់ចេញពីផ្លែក្រូចមិនទាន់ពេញវ័យ។ សមាសធាតុនេះឆ្លងកាត់ដំណើរការបន្សុទ្ធ និងការចម្រាញ់ ដែលភាគល្អិតត្រូវបានដាក់ឲ្យប៉ះទង្គិច​គ្នាទៅវិញទៅមកក្នុងល្បឿនលឿន (micronization) ដើម្បីបន្ថយទំហំឲ្យតូចជាង 2 μm (micronized)។ គ្រាប់ល្អិតកាន់តែតូចនេះ អាចស្រូបចូល​2 ដងប្រសើរជាង និងជាធាតុផ្សំសំខាន់នៃជោគជ័យ​របស់ Daflon ក្នុងនាមថ្នាំ​ជួយឲ្យសុខភាពសរសៃ​វ៉ែនប្រសើរឡើង នៅក្នុងជំងឺខ្សោយ​សរសៃ​វ៉ែនរ៉ាំរ៉ៃ​ និងជំងឺឫសដូងបាត។ 6

ព័ត៌មានសុវត្ថិភាព៖

ព័ត៌មានសុវត្ថិភាពនៃ Daflon 1000mg

Daflon 1000: Micronized purified flavonoid fraction​ 1000 mg, diosmin 900 mg និង flavonoids 100 mg (ដែលបង្ហាញជា hesperidine)។ គុណភាពព្យាបាល៖ រោគសញ្ញានៃជំងឺសរសៃវ៉ែនរ៉ាំរ៉ៃនៅជើងដូចជា មានអារម្មណ៍ធ្ងន់ជើង ឈឺជើង រមួលក្រពើពេលយប់។ ព្យាបាលជំងឺឫសដូងបាតស្រួចស្រាវ។ កម្រិត និងរបៀបប្រើ៖ ជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ៖ 1000mg ក្នុង 1 ថ្ងៃ ។ ជំងឺឫសដូងបាតស្រួចស្រាវ៖ កម្រិតប្រើអាចដល់ 3000mg ក្នុង 1 ថ្ងៃ។

ហាមប្រើ៖* មានប្រតិកម្មជាមួយសារធាតុសកម្ម ឬសារធាតុផ្សំបន្ថែម។ ការប្រុងប្រយ័ត្ន៖* ការប្រើថ្នាំនេះសម្រាប់ព្យាបាលរោគសញ្ញានៃជំងឺឫសដូងបាតរុំារ៉ៃ មិនរារំាងការព្យាបាលបញ្ហានៅទ្វារធំ​ផ្សេងទៀតនោះទេ។ បើរោគសញ្ញាមិនបានធូរស្រាលរហ័សទេ គួរតែពិនិត្យទ្វារធំ និងពិនិត្យមើលការព្យាបាលឡើងវិញ។ សារធាតុបន្ថែម៖ គ្មានជាតិសូដ្យូម។ អន្តរប្រតិកម្ម ការមានកូន ស្រី្តមានផ្ទៃពោះ/ការបំបៅដោះ* ហាមប្រើថ្នាំនេះ។ ការបើកបរ & ការប្រើប្រាស់ម៉ាស៊ីន* ផលរំខាន*

ផលរំខានទូទៅ៖ រាគ ពិបាករំលាយអាហារ ចង់ក្អួត ក្អួតចង្អោរ។ កម្រ៖ វិលមុខ ឈឺក្បាល ល្ហិតល្ហៃ កន្ទួលរមាស់ រមាស់ កន្ទាលត្រអាក។ មិនទូទៅ៖ រលាកពោះវៀនធំ។ មិនដឹងពីភាពញឹកញាប់​៖ ឈឺពោះ ហើមមុខ បបូរមាត់​ និងត្របកភ្នែក។ ហើមមុខខ្លាំង។ ប្រើលើសកម្រិត* លក្ខណៈសម្បត្តិ* ការពារសរសៃឈាម និងពង្រឹងសរសៃឈាម​។ Daflon 1000 មានសកម្មភាពលើសរសៃឈាមដែលបញ្ជូនឈាមឈាមត្រលប់ទៅវិញ៖ វាកាត់បន្ថយ venous distensibility និង venous stasis។ ក្នុងសរសៃឈាមតូចៗ វាធ្វើឱ្យ capillary permeability ធម្មតាឡើងវិញ និងពង្រឹង capillary resistance។ ការបង្ហាញ* LES LABORATOIRES SERVIER, 50 rue Carnot, 92284 Suresnes cedex France. www.servier.com *សម្រាប់ព័ត៌មានលម្អិត សូមមើល Summary of Product Characteristics សម្រាប់ប្រទេសអ្នក។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថតាមរយៈលេខទូរស័ព្ទ 012 673 268/089 498 883 ឬអ៊ីម៉ែល pv.center@ezecom.com.kh ឬវេបសាយ www.ddfcambodia.com (មានទម្រង់សម្រាប់បំពេញរបាយការណ៍) និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន 023 218 705។​ បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថមានបិទលតាប័ត្របញ្ជាក់លេខបញ្ជិកា CAM N08121P-18 នៅតាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា logo ពីក្រសួងសុខាភិបាល។

ឯកសារយោង៖

  1. IQVIA Daflon sales data MAT Q2 2021
  2. Adapted from Nicolaides A, Kakkos S, Baekgaard N, et al. Management of chronic venous disorders of the lower limbs. Guidelines according to scientific evidence. Part I. Int Angiol. 2018;37(3):181-254.1
  3. Garner RC, Garner JV, Gregory S, Whattam M, Calam A, Leong D. Comparison of the absorption of micronized (Daflon 500 mg) and nonmicronized 14C-diosmin tablets after oral administration to healthy volunteers by accelerator mass spectrometry and liquid scintillation counting. J Pharm Sci. 2002;91:32-40.
  4. Gilly R, Pillion G, Frileux C. Evaluation of a new venoactive micronized flavonoid fraction (S 5682) in symptomatic disturbances of the venolymphatic circulation of the lower limb: a double-blind, placebo-controlled study. Phlebology. 1994;9:67-70.
  5. Pascarella L, Lulic D, Penn AH, et al. Mechanisms in experimental venous valve failure and their modification by Daflon 500 mg. Eur J Vasc Endovasc Surg. 2008;35(1):102-110.
  6. Summary of Product Characteristics Daflon

2024